Sunday, June 10, 2012

Pre-1975 Khmer Article: ព្យុះសង្ឃរា "Storm"


សរសេរតាមសូត្រ
          ព្យុះ​សង្ឃ​រា​នឹង​មក​ដល់ មិន​ថា​ពេល​ណា​ជា​ពេល​ណា​ឡើយ ប៉ុន្តែ​ជា​ញឹក​ញយ​នៅ​ឥណ្ឌូ​ចិន ព្យោ​មា​មាន​ក្នុង​ខែ​តុ​លា​និង​ខែ​វិច្ឆិកា​ កាល​ព្យុះ​មក​ជិត​ដល់ គេ​ឮ​សូរ​សន្ធឹក​ពី​ចម្ងាយ​មេឃ​ងងឹត​ដាប​ពី​ចម្ងាយ​មួយ​ស្របក់​មក​ខ្យល់​បក់​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្យោ​មា​ក៏​ដល់​មក ។
          គេ​ឃើញ​សំណុំ​ទឹក​កួច​មក​ទាំង​ដុំ​ប៉ះ​ពារ​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​ធ្លាក់​បាក់​ក្នុង​ក្បាល​ទឹក​កួច​នោះ ។ ព្យុះ​តាំង​នៅ​ជា​ច្រើន​ម៉ោង រួច​ស្ងប់​ខ្យល់​ម្តង​ៗ ហើយ​ស្ងប់​បាត់​ទៅ ។ លុះ​ព្យុះ​ស្ងប់​ស្រេច​ហើយ ទើប​គេ​អាច​ប្រមាណ​ដឹង​ថា​ ខូច​ខាត​អ្វី​ខ្លះ​ក្នុង​ហេតុ​ទេស​កាល​នោះ​ ។ ដំបូង​ផ្ទុះ​​របើង​ប៉ើង​ចេញ ដំ​ណាំ​រលើង​រលំ​អន្ត​រាយ សត្វ​ពា​ហ​នៈ​លង់​ស្លាប់ ហើយ​គួរ​អនិ​ច្ចា​ដល់​ជីវិត​មនុស្ស​ដែល​វិនាស​អន្ត​រាយ​ជា​ច្រើន ។ ប៉ុន្តែ​ព្យោ​មា​មាន​ឡើង​ច្រើន​តែ​នៅ​តាម​ក្បែរ​មាត់​សមុទ្រ​នោះ សេច​ក្តី​វិនាស​ក៏​មាន​ញឹក​ញយ តែ​តាម​មាត់​សមុទ្រ​ដែរ ទូក​នា​វា​ដែល​នៅ​ចំ​ផ្លូវ​ព្យុះ​សឹង​ប៉ើង​ដូច​ស្លឹក​ឈើ​ឬ​ចំ​បើង ខ្ទាត​ដូច​គេ​គ្រ​វែង​ទៅ​លើ​ថ្ម​ ទឹក​សមុទ្រ​លុប​ពន្លិច​ទូក​អន្ត​រាយ​ទាំង​ទ្រព្យ​ទាំង​ខ្លួន​នៃ​អ្នក​ជល​ចរ ។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​ស្រួល​បន្តិច​ព្រោះ​គេ​ដឹង​កំ​ណើត នឹង​ដំ​ណើរ​ដើរ​នៃ​ព្យុះ​ព្យោ​មា អ្នក​ជល​ចរ​អាច​ការ​ពារ​ជា​មុន​បាន ដោយ​រត់​ចូល​ជ្រក​កៀន​ អ្នក​ស្រុក​អាច​ប្រុង​ប្រយ័ត្ន​ជា​មុន​បាន ព្រោះ​គេ​ឲ្យ​ដំណឹង​ពី​ព្យុះ​មាន​ឡើង​ដោយ​ទូរ​លេខ ។
ទស្សនាវដ្តីគ្រូបង្រៀន

សំនួរ
១. ចូរពន្យល់ពាក្យ៖ ព្យុះសង្ឃរា អ្នកជលចរ ព្យោមា អនិច្ចា ទូរលេខ ។
២. ចូររកសទិសស័ព្ទនឹងពាក្យ៖ លុប ទ្រព្យ ។
៣. ខ្យល់ព្យុះសង្ឃរាអាចបំផ្លាញអ្វីខ្លះ?

ចម្លើយ
១. ការពន្យល់ពាក្យ
ព្យុះសង្ឃរា = ឈ្មោះព្យុះយ៉ាងធំសំបើមអាចរំលើងរំលំ រុក្ខជាតិ និងគេហស្ថានបាន ។
អ្នកជលចរ = អ្នកធ្វើដំណើរតាមផ្លូវទឹក ។
ព្យោមា = ទឹកដែលស្ថិតនៅឯអាកាសមិនទានធ្លាក់ចុះមក ។
អនិច្ចា = មានសេចក្តីអាណិត ។
ទូរលេខ = អក្ខរៈដែលវាយផ្ញើពីចម្ងាយ ។

២. សទិសស័ព្ទ
លប់ លុប
លប់ = លប់លលក លប់ទទា ក្រួចជាប់លប់ ។
លុប = លុបអក្សរ លុបមុខ លុបលាង លុបដី ...។
ទ្រព្យ ទ្រាប់
ទ្រព្យ = ទ្រព្យធន ទ្រព្យសម្បត្តិ ...។
ទ្រាប់ = ទ្រាប់កញ្ច្រែង ទ្រាប់ធ្វើជាទ្រនាប់ ...។
៣. ព្យុះ​សង្ឃ​រា​អាច​ធ្វើ​ឲ្យ​ទូក​នាវា​លិច​អន្ត​រាយ​ ទ្រព្យ​សម្បត្តិ​និង​ជីវិត​មនុស្ស ។ ខ្យល់​ចំ​ពូក​នេះ ធ្វើ​ឲ្យ​ដំ​ណាំ​រលើង​រលំ​អន្ត​រាយ​ ផ្ទះ​សម្បែង​រលំ​ខ្ទេច​ខ្ទី ។

ពាក្យពិបាក
ព្យុះសង្ឃរា ព្យោមា ទឹកកួច ប៉ះពារ ពន្លិច ជលចរ ទូរលេខ ។

សុភាសិត

“ធ្ងន់នូវថ្ម ក្រនូវក្តី”
“កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច”
“ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង​ ស្រវាឱបភ្នំ”

La Ang Spean in Battambang, The Oldest Prehistoric Site in Cambodia

  Pre-history in Cambodia is really important to tell about the past of Cambodia (Kamboja / Kambuja / Kanbawza). Cambodia locates in the mai...