Thursday, June 7, 2012

Pre-1975 Khmer Article: កុមារវ័យ "Childhood"


           យើង​មិន​ត្រូវ​ស្មាន​ថា​កុមារ​មាន​វ័យ​ដូច​​មនុស្ស​ប្រុស​ស្រី​តូច​មួយ​ទេ សូម្បី​កុមារ​នោះ​បាន​ទៅ​រៀន​ជា​សិស្ស​សាលា​ហើយ​ក៏ដោយ ។ ក្មេង​មាន​គំនិត​មារយាទ​ផ្ទុយ​ស្រឡះ​ពី​មនុស្ស​ដែល​មាន​អាយុ​ពេញ​ការ កុមារ​មាន​របៀប​ដោយយ៉ាង​ក្នុង​ការ​គិត ក្នុង​ការ​យល់ ក្នុង​ការ​ធ្វើ ។ ក្នុង​ការ​និយាយ​វា​ចូលចិត្ត​ខុស​ពី​យើង វានិយាយ​ដើម្បី​កំសាន្ត វា​មិនមែន​ដើម្បី​ឲ្យគ្នា​វាយល់ចិត្ត​គំនិត​គ្នាវាទៅវិញទៅមកឡើយ ។ បើ​យើង​សង្កេត​មើល​ការវិនិច្ឆ័យ​របស់វា យើង​ឃើញ​ថាវាមាន​មតិ​ចំពោះរឿង​នីមួយៗ​តាម​ភាព​វាជាក្មេង កុមារ​មិន​រក​ហេតុផល មិន​រក​វិបត្តិ​ឬ​វិធានទេ តាម​ពិត​កុមារ​វិនិច្ឆ័យ​ដោយ​ប្រៀប​ធៀប ។
           ពាក្យ​ស្តី​បន្ទោស ឬសុន្ទរ​កថា ជា​ការ​ឥត​ប្រយោជន៍​សម្រាប់​ក្មេង ព្រោះ​វា​មិន​ស្តាប់​វា​មិនយល់ឡើយ បើយើង​ហើយ​ទៅអ​ភិប្រាយ​កំចាយ​សេចក្តី​ប្រដៅវានោះ​កុមារ​ប្រាកដ​ជា​ប្រែ​ចិត្ត​ប្រែ​គំនិត​ពី​យើង មក​ពី​ហេតុ​តែមួយ​ គឺ​វាស្តាប់​សេចក្តី​អធិប្បាយ​យើង​មិន​បាន តែការ​ពិត​ចិត្ត​កុមារ​រហ័ស​រហួន​ក្នុង​ភាព​មាន​ទៅវិញទៅមកណាស់ ។
ទស្សនាវដ្តីសម្រាប់គ្រូ
សំនួរ
១. ចូរពន្យល់ពាក្យ ៖ កុមារវ័យ កំសាន្ត វិនិច្ឆ័យ មតិ វិបត្តិ សុន្ទរកថា ។
២. ចូររកសទិសស័ព្ទនឹងពាក្យ ប្រៀប  ។
៣.​ ចូររកវេវចនស័ព្ទនឹងពាក្យ គំនិត ។
៤. ពាក្យស្តីបន្ទោស ឬ សុន្ទរកថាតើជាការមានប្រយោជន៍ដល់ក្មេងឬទេ ? ហេតុអ្វី ?

ចម្លើយ
១. ពន្យល់ពាក្យ
កុមារវ័យ = វ័យនៅក្មេង ។
កំសាន្ត = លំហែ ។
វិនិច្ឆ័យ = ការពិចារណាដោយម៉ត់ចត់ ។
មតិ = ការគិតឃើញ ការយល់ឃើញ ។
វិបត្តិ = ការប្រែប្រួលទៅកាន់ក្តីអន្តរាយ ។
សុន្ទរកថា = សេចក្តីថ្លែងការណ៍អ្វីមួយ ។

២. សទិសស័ព្ទ
ប្រៀប  ‍ព្រៀប
ប្រៀប = ប្រៀបផ្ទឹម ប្រៀបប្រដូច... ។
ព្រៀប = ទឹកឡើងព្រៀបច្រាំង ពេញព្រៀប... ។

៣. វេវចនស័ព្ទ                                                       
គំនិត មតិ យោបល់

៤. ពាក្យ​ស្តី​បន្ទោស ឬ សុន្ទរកថា​ពុំ​មាន​ផល​ប្រយោជន៍​បន្តិច​ឡើយ​ដល់​ក្មេង​ព្រោះ​វា​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្តាប់ ឬ មួយ​វា​ក៏​មិន​យល់​នូវ​ក្តី​ប្រដៅ​របស់​យើង​ឡើយ ។

ពាក្យពិបាក
កំសាន្ត វិនិច្ឆ័យ មតិ វិបត្តិ ប្រៀបធៀប សុន្ទរកថា អភិប្រាយ រហ័សរហួន ។

“ងើយស្កក ឱនដាក់គ្រាប់”

La Ang Spean in Battambang, The Oldest Prehistoric Site in Cambodia

  Pre-history in Cambodia is really important to tell about the past of Cambodia (Kamboja / Kambuja / Kanbawza). Cambodia locates in the mai...